ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស២នាក់ដកហូតបានថ្នាំញៀនជិត៣០កញ្ចប់

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួនបាន ពាក់ពន្ធ័នឹងករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដកហូតបានថ្នាំញៀនចំនួន២៧កញ្ចប់ធំនិងតូច។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១១និង៥០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចដីឡូត៍គ្មានលេខ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់បានទី១មានឈ្មោះ ង៉ូវ ចាន់សុខឡេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និងជនសង្ស័យទី២-ឈ្មោះ អៀ ប៊ុនសែន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន ពិតប្រាកដ ស្នាក់នៅចំណុចខាងលើ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ សមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនប្រភេទ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន២៧កញ្ចប់ (ក្នុងនោះមាន១កញ្ចប់ធំនិង២៦កញ្ចប់តូច) ,ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន ,ក្រដាស់អាលុយមីញ៉ូម១ដុំ, ដែកកេះ៧,កន្ត្រៃ១,កូនថង់ប្លាស្ទិចមួយចំនួន និងអាវុធកែឆ្នៃបាញ់គ្រាប់កង់១ដើម។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកកាន់ អធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់