កណ្ដាលៈ បុរសម្នាក់ រួមនិងថ្នាំញៀនមួយចំនួនធំ ត្រូវបានកម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួនកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ចំណុចភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង។
ជនសង្ស័យឈ្មោះ ង៉ែត ទ្រី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង។
វត្ថុតាងចាប់បាន ៖ ម្សៅក្រាមពណ៌ស (ម៉ាទឹកកក) ចំនួន៦កញ្ចប់ (ធំ៣ តូច៣) ទូរស័ព្ទ១គ្រឿង ម៉ាកណូគារ(ចុចពិល) ជញ្ជីងថ្លឹងចំនួន១ និងឧបករណ៍សំរាប់ជក់មួយចំនួន។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនទិញគ្រឿងញៀន (ម៉ាទឹកកក) ខាងលើពីឈ្មោះ អ៊ិត (ភេទីបី) នៅចាក់អង្រែលើ ចំនួន៤០០ដុល្លារ ដើម្បីលក់បន្ត។ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី៕


មតិយោបល់