បាត់ដំបង: គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទេសចរណ៍២៥កៅអីជាមួយនិងម៉ូតូមួយគ្រឿងដែលបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៧និង២៩នាទីយប់ នៅលើផ្លូវជាតិលេខ៥៧ ស្ថិតក្នុង ភូមិព្រៃកូនខ្លា សង្កាត់ឱម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនបង្កឈ្មោះ ងួន ពិសិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅ ភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនបង្កជាអ្នកបើកបររថយន្តធុនទេសចរណ៍២៥កៅអី បានបើករត់គេចពីកន្លែងកើតហេតុ ឆ្ពោះទៅនរា បន្ទាប់ពីបើកបុកម៉ូតូមួយគ្រឿង បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយកំលាំងជំនាញបានស្ទាក់ឃាត់បាននៅមុខវត្តនរា។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងយកមធ្យោបាយរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


មតិយោបល់