អាមេរិកៈ បន្ទាប់ពីការដោះលែងនិស្សិតអាមេរិក ដែលត្រូវបានឃុំឃាំងអស់រយៈជាង១៥ខែ កាលពីសប្តាហ៍មុន ដោយរដ្ឋាភិបាលកូរ៉េខាងជើង ឥទ្បូវនេះគាត់បានស្លាប់ហើយ ក្រោយពេលធ្វើដំណើរ មកដល់ប្រទេសកំណើតខ្លួនវិញ ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។
និស្សិតវ័យក្មេងឈ្មោះ Otto Warmbier អាយុ២២ឆ្នាំ ត្រូវបានគេរកឃើញថា បានទទួលរងនូវការប៉ះពាល់ ខួរក្បាលយ៉ាងធ្ងន់ធ្ងរ ក្រោយធ្វើដំណើរមកដល់ សហរដ្ឋអាមេរិកវិញ កាលពីថ្ងៃអង្គារសប្តាហ៍មុន។
សូមជំរាបថា Otto Warmbier ត្រូវបានអាជ្ញាធរក្រុងព្យុងយ៉ាង ចាប់ខ្លួនកាលពីឆ្នាំ២០១៦ និងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១៥ឆ្នាំ ដោយចោទប្រកាន់ពីបទ មានចេតនា ផ្ដួលរំលំរដ្ឋាភិបាលលោក គីម ជុងអ៊ុន។
ពាក់ព័ន្ធការស្លាប់នេះដែរ កូរ៉េខាងជើង បានលើកទ្បើងថា មូលហេតុដែលធ្វើឲ្យនិស្សិតរូបនេះ កើតជំងឺខួរក្បាល គឺបណ្តាលមកពីការបរិភោគអាហារខូចៗ botulism ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យអាមេរិក ធ្វើការច្រានចោលការបកស្រាយនេះផងដែរ៕


មតិយោបល់