ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងប្រារពធ្វើពិធីថ្វាយព្រះពរសង្រ្កាន្តឆ្នាំថ្មី ថ្វាយព្រះ ករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ខែមេសា នេះចាប់ពីម៉ោង១២ថ្ងៃត្រង់ តទៅ។
ដើម្បីឲ្យការប្រារពពិធីខាងលើនេះប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់
នឹងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ជៀសបានការកកស្ទះចរាចរនៅតំបន់ជុំវិញកន្លែងប្រារពរដ្ឋបាលរាជធានីភ្នំពេញ
សូមឲ្យធ្វើការបញ្ជៀស និងបិទសកម្មភាពចរាចរជាបណ្តអាសន្ន ចាប់ពីម៉ោង ១២ថ្ងៃត្រង់ រហូតដល់ម៉ោង៩យប់
តាមផ្លូវមួយចំនួនដូចខាងក្រោម៖
បិទការធ្វើចរាចរកំណាត់តិរវិថីព្រះសីសុវត្ថិ ចាប់ពីផ្លូវលេខ១៧៨រហូតដ់ផ្លូវលេខ២៤០ កំណាត់ផ្លូវេខ១៧៨ចាប់ពីតិរវិថីព្រះសីសុវត្ថិ
រហូតដល់ផ្លូវលេខ១៩ កំណាត់ផ្លូវលេខ២៤០ចាប់ ពីតិរវិថីព្រះសីសុវត្ថិរហូតដល់ផ្លូវលេខ១៩។ បញ្ជៀសការធ្វើចរាចរ
តាមផ្លូវលេខ១៩ពីជើងទៅត្បូង និងពីត្បូងមកជើង។
ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ជ្រាបនិងយោគយល់អាធ្យាស្រ័យចូលរួមបញ្ជៀស ការធ្វើដំណើរ
ឆ្លងកាត់ទីតាំងប្រារពពិធី តាមការបរិច្ឆេទខាងលើដោយអនុគ្រោះ ផុតរយៈពេលហាមឃាត់នេះរដ្ឋបាលរាជធានីភ្នំពេញ
នឹងបើកឲ្យដំណើរការវិញ៕
ព័ត៌មានជាតិ
មតិយោបល់