ព័ត៌មានជាតិ

ZTE ចង់លក់ស្មាតហ្វូនឲ្យបាន ៣៥លាន គ្រឿងសម្រាប់ឆ្នាំ ២០១២នេះ

យោងតាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា ក្រុមហ៊ុន ZTEចង់លក់ស្មាតហ្វូនឲ្យ បាន ៣៥លានគ្រឿងនៅក្នុងឆ្នាំ ២០១២ ។ ចំនួនដែលបានបង្ហាញនោះ នៅមានកម្រិតតិចជាង ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុន ទូរស័ព្ទចិនធំមួយទៀត បានគ្រោងនឹងលក់ ស្មាតហ្វូនឲ្យបាន ៦០លានគ្រឿងក្នុង ឆ្នាំ២០១២ នេះ ប៉ុន្តែក្រុមហ៊ុន Huawei ជួបបញ្ហាច្រើនមិនអាច សម្រេចគោលដៅទេ ព្រោះស្មាតហ្វូន របស់ខ្លួនដែលចេញ លក់លើទីផ្សារថ្មីៗនេះ ដូចជាមិនទទួល ហាក់បីដូចជាមិនទទួលបាននូវការគាំទ្រឡើយ ។

ចំណែកឯក្រុមហ៊ុន ZTE មិនចុះចាញ់នោះទេ តាមពិតទៅក្រុមហ៊ុននេះ មានគោលបំណង ចង់ ក្លាយជា អ្នកគ្រប់គ្រងទីផ្សារលក់ស្មាតហ្វូន និងទូរស័ព្ទទូទៅ ត្រឹមលំដាប់ថ្នាក់លេខ៣ ទូទាំងពិភពលោកក្នុងឆ្នាំ២០១៥។ ចំពោះរឿងនេះ ក្រុមហ៊ុន ZTEមិនអាចទៅរួចនោះទេ ព្រោះថាក្រុមហ៊ុននេះ ដូចជាមិនមានភាពល្បីល្បាញ អ្វីទេ ក្នុងទីផ្សារក្រៅទីផ្សារ ប្រទេស ចិន។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១១ក្រុមហ៊ុន ZTE លក់ស្មាតហ្វូនបានចំនួន ១៥លានគ្រឿង ហើយបើក្រុមហ៊ុននេះ អាចសម្រេចគោលដៅ មែននោះវាដូជារឿង មួយចៃដន្យបំផុត។ សម្រាប់ឆ្នាំ ២០១៥ក្រុមហ៊ុន ZTE គ្រោងនឹងលក់ស្មាតហ្វូន ឲ្យបាន១០០លានគ្រឿង ដែល ចំនួនពាក់កណ្តាល នឹងចេញលក់នៅតាមបណ្តា ទីផ្សារសហរដ្ឋអាមេរិក អ៊ឺរ៉ុប និងជប៉ុន៕

មតិយោបល់