ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់នៅក្នុងព្រៃពោត មិនដឹងមូលហេតុ

ព្រៃវែង: លោកអធិការស្រុកពាមជរ បានប្រាប់ Post News ថា មានករណី ប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់នៅក្នុងចម្ការពោត។
ហេតុការណ៍ប្រទះឃើញនេះនៅវេលាម៉ោង៣ និង៤៣នាទី រសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងព្រៃពោតរបស់ឈ្មោះ យ៉ន ទុយ ភេទប្រុស នៅភូមិវាលរបងលើ ឃុំអង្គអង្គ ស្រុកពាមជរ ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ ស្រ៊ុន សុខុន ហៅ ពោន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរ ដើរចេញពីផ្ទះទៅឆ្លុះសត្វកាលពីថ្ងៃទី១៧ ខែឆ្នាំដដែល ដោយមិនឃើញវិលត្រឡប់មកផ្ទះវិញ។

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ ចាន់ សុភា ភេទប្រុស នៅភូមិឧត្តុង ឃុំព្រែកក្របៅ ស្រុកពាមជរ ប្រទះឃើញជនរងគ្រោះកំពុងដេកស្លាប់នៅក្នុងព្រៃពោត សមត្ថកិច្ចស្រុកពាមជរ បានសហការជាមួយស្រុកពាមជរ ក៏ចុះពិនិត្យសាកសពដល់កន្លែងកើតហេតុ នៅចម្ការពោត។

ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចយើងបានប្រគលសាកសពជូនសាច់ញាត្តិ និងបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះករណីខាងលើនេះ សមត្ថកិច្ច កំពុងស្រាវជ្រាវបន្ត៕

មតិយោបល់