ភ្នំពេញៈ អ្នកចម្រៀងនៅពិភពរាត្រីម្នាក់ ជិះម៉ូតូតាមដងផ្លូវ ត្រូវចោរធ្វើសកម្មភាពឆក់ទូរសព្ទម៉ាក IPhone7 យកទៅបាត់ដោយសុវត្ថិភាព បង្កឲ្យមានការភ្ញាក់ផ្អើលនិងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ទំនប់ទឹកផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២យប់ ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅម្តុំស្តុបទូតចិន ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ចំណែកស្ត្រីជាម្ចាស់ទូរសព្ទដែលត្រូវបានចោរឆក់យកទៅនោះមានឈោ្មះ សូម៉ាលីតា អាយុ៣៥ ឆ្នាំ មុខរបរជាអ្នកចម្រៀងច្រៀងនៅពិភពរាត្រី៕







មតិយោបល់