ព័ត៌មានជាតិ

First News៖ខណៈនេះមានករណីរថភ្លើងបុកជាមួយនឹងឡិចស៊ីស300 ខ្ទេចមួយកំណាត់ខាងក្រោយ

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថភ្លើង បានបុកជាមួយនឹងរថយន្តម៉ាកឡិចស៊ីស300 ពេញទំហឹង បណ្តាលឲ្យភាគីខាងរថយន្តឡិចស៊ីសខ្ទេចរថយន្តមួយកំណាត់ខាងក្រោយតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ៥៩៨ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះយើងក៏មានការឡាយផ្ទាល់នៅលេផេក Post News Media ផងដែរ៕

មតិយោបល់