ព័ត៌មានជាតិ

ចុម! បើករថយន្តបុកទ្រូងផ្លូវហើយ ឆ្លៀតឈប់ប្ដូរកង់ទៀត

ភ្នំពេញៈ បុរសម្នាក់ បើករថយន្ដតូយ៉ូតាព្រុស ពណ៌ស មួយគ្រឿង ជ្រុលបុករបាំងថ្មចែកទ្រូង បណ្ដាលឲ្យខូចខាតបន្តិចបន្តួច និងបែកកង់រថយន្តខាងមុខ រួចបន្តដំណើរទៅមុខទៀតបានប្រហែល១គីឡូដី ម្ចាស់រថយន្ដឆ្លៀតឈប់ប្ដូរកង់រថយន្ដ ដើម្បីងាយស្រួលធ្វើដំណើរ តែត្រូវសមត្ថកិច្ចឃាត់បានតែម្តង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២០៥ កែងមហាវិថីម៉ៅសេទង់ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាក តូយ៉ូតា ព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5389 បើកបុរដោយបុរសម្នាក់ជាជនជាតិខ្មែរ ធ្វើឲ្យខូចខាតរបាំងថ្មចែកទ្រូងផ្លូវ ខ្ទាតចេញពីគ្នាមួយកង់។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្ដបង្កក្រោយពីបង្កហេតុបានព្យាយាមបើកចេញពីកន្លែងកើតហេតុបំណងគេចខ្លួន តែពេលបើកមកដល់ផ្លូវព្រះមុន្នីរ៉េតក្នុងសង្កាត់បឹងសាឡាង ដោយឃើញរថយន្ដបែកកង់ ម្ចាស់រថយន្ដបានឈប់ប្ដូរកង់ ក៏ត្រូវកម្លាំងឃាត់បានតែម្ដង។

ក្រោយពីឃាត់រថយន្ដបង្កបានហើយ សមត្ថកិច្ចខណ្ឌបានរាយការណ៍ទៅកម្លាំងជំនាញក្រុង ចុះធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់