ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនជិត១០កញ្ចប់

ពោធិ៍សាត់: លោកអធិការស្រុកក្រគរ បានប្រាប់ Post News ថា នៅវេលាម៉ោង១០ ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងជំនាញស្រុក និងកម្លាំងប៉ុស្ដិ៍ក្បាលត្រាច សហការគ្នា ចុះបង្រ្កាបករណី ចែកចាយគ្រឿងញៀន ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចផ្ទះជនសង្ស័យឈ្មោះ ផាន់ ស៊ីថា ភេទប្រុស អាយុ២៧ឆ្នាំ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងនោះដកហូតបាន៖ ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន ១០ កញ្ចប់តូច, ទូរសព្ទ៣គ្រឿង ម៉ាកអ៊ិនចុចពិលពណ៌ខៀវ១, ម៉ាកTRUEពណ៌ខ្មៅ១ និងម៉ាកTELEGOពណ៌ស១គ្រឿង, ម៉ូតូសេ១២៥ ឆ្នាំ០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1E-3023 មួយគ្រឿង, លុយខ្មែរ១៩៩០០រៀល, ស្ពិកឃ័រ១ និងនាឡិកាម៉ាក់OTS ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់