ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនខ្លួនជនសង្ស័យ៦នាក់ទៅតុលាការ!

ភ្នំពេញ: ជនសង្ស័យចំនួន៦នាក់ រួមនឹងថ្នាំញៀនចំនួន១៧កញ្ចប់ ត្រូវបានកម្លាំងការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់តុលាការហើយ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នេះ។

ជនសង្ស័យទាំង៦នាក់នេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបនិងឃាត់ខ្លួនបាន កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ទី១.ឈ្មោះ កែវ វុទ្ធី ហៅលឹម ភេទប្រុស អាយុ២១ឆ្នាំ ,ទី២.ឈ្មោះ សូរ សីហាក់ ភេទប្រុស អាយុ១៣ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លូនបានរួមនឹងថ្នាំញៀនចំនួន៩កញ្ចប់(ប្រភេទម៉ាទឹកកក) កាលពីវេលាម៉ោង៥និង១៥នាទី នៅចំណុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ,ទី៣.ឈ្មោះ ថុង សុផាត ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបានអាវុធហត្ថខណ្ឌច្បារអំពៅ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន រួមនឹងថ្នាំញៀនចំនួន៤កញ្ចប់ (ប្រភេទម៉ាទឹកកក) កាលពីវេលាម៉ោង៦និង១៥នាទី នៅចំណុច ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ទី៤.ឈ្មោះ ម៉ឺន នោ ភេទប្រុស អាយុ៣២ឆ្នាំ ,ទី៥.ឈ្មោះ មិន ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ, ទី៦.ឈ្មោះ ឃុន សុធា ហៅអាម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានអាវុធខណ្ឌមានជ័យ និងខណ្ឌដូនពេញ សហការជាមួយសហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានរួមនឹងថ្នាំញៀនចំនួន៤កញ្ចប់ (ប្រភេទម៉ាទឹកកក) កាលពីវេលាម៉ោង៨និង៣០នាទីយប់ នៅចំណុចផ្ទះលេខ០៦១(ផ្ទះមិនរៀបរយ)ផ្លូវលំ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

មតិយោបល់