ព័ត៌មានជាតិ

ភ្លើងឆេះផ្ទះអស់មួយខ្នងឆេះអស់ម៉ត់តែម្តង តែសំណាងមិនបង្កឱ្យនរណារងរបួសឡើយ!

កំពត: ករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយគ្រួសារអស់មួយខ្នងរងការខូចខាតអស់ទំាងស្រុងតែម្តងបង្កឱ្យមានការភ្ងាក់ផ្អើល។​

ហេតុការណ៍នេះកើតឡើងវេលាម៉ោង១០និង៥នាទីព្រឹក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ដែលស្ថិតនៅ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ម្ចាស់ផ្ទះ ឈ្មោះ លី ប៊ុណ្ណា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅ សង្កាត់អណ្តូងខែ្មរ ក្រុងកំពត ខេត្តកំពត ចំណែកប្រពន្ធ ឈ្មោះ មាស ស៊េរី ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅ សង្កាត់អណ្តូងខែ្មរ ក្រុងកំពត ខេត្តកំពត។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មានករណីភ្លើងឆេះផ្ទះអស់មួយខ្នង បណ្តោយ ១៥ ម៉ែត្រ និង ទទឹង ៤ ម៉ែត្រ កន្លះ។ ហេតុការណ៍ខាងលើនេះ បណ្តាលឱ្យរងការខូចខាតសម្ភារ:ផ្សេងៗនៅក្នុងផ្ទះទាំងស្រុងដូចជា ទូរទស្សន៍ ១គ្រឿង កុំព្យូទ័រ ១គ្រឿង សំលៀកបំពាក់ ខែ្សកមាស៥ជី តុ ទូ -ល-។

សូមបញ្ជាក់ថា គ្រួសារនេះមានសមាជិកចំនួន៦នាក់ ក្នុងនោះប្រុស២នាក់ តែសំណាងល្អមិនបង្កឱ្យសមាជិកណាម្នាក់គ្រោះថ្នាក់ឡើយ៕

https://youtu.be/9bUa6U6rtwI

មតិយោបល់