ភ្នំពេញៈ កាលពីវេលាម៉ោង ៣និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ២១៥ នៅចំណុចមុខផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីយុវជនម្នាក់ ត្រូវបានក្រុមចោរធ្វើសកម្មភាពវាយប្លន់ និងធាក់យកម៉ូតូ ជិះរត់គេចខ្លួនបាតស្រមោល។
ជនរងគ្រោះឈ្មោះ បិន រ័ត្នថា ភេទប្រុស អាយុ ២៨ឆ្នាំ មានមុខរបរសន្តិសុខ ស្នាក់នៅម្តុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះគឺ ជនរងគ្រោះគាត់ទើបតែចេញជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 0662 បើកបរតាមបណ្តោយផ្លូវ២១៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេល
បើកមកដល់ចំណុចកើតហេតុខាងលើនេះ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន ៦នាក់ជិះម៉ូតូសរុបទាំងអស់ចំនួន ៣គ្រឿងក្នុងនោះមានសិនតែម៉ូតូហុងដាឌ្រីមទាំងអស់ ដោយមិនចាំម៉ាកបានធ្វើសកម្មភាពធាក់ប្រដួលម៉ូតូរបស់ជនរងគ្រោះបានសម្រេច ហើយដេញវ៉ៃជនរងគ្រោះ បណ្តាលឲ្យបែកមាត់និងរបួសដៃជើង ពេលភ្លាមៗនោះដែលជនសង្ស័យបានលើកម៉ូតូរបស់ជនរងគ្រោះយក
ទៅបាត់ស្រមោលតែម្តង រីឯជនរងគ្រោះវិញបានស្រែកថា ចោរៗប៉ុន្តែកន្លែងកើតហេតុស្ងាត់ពេកទើបមិនមានអ្នកណាអាចជួយបាននោះទេ ភ្លាមៗនោះដែលសមត្ថកិច្ចមូលដ្ឋានបានធ្វើការចុះមកអន្តរាគមន៍ភ្លាមៗប៉ុន្តែឃើញ
តែជនរងគ្រោះតែប៉ុណ្ណោះក៏ដឹកយកទៅប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្តឹង។
ក្រោយពេលកើតហេតុខាងលើនេះ ជនរងគ្រោះបានដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដេប៉ូ១ ដើម្បីឲ្យសមត្ថកិច្ចតាមស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់