ព័ត៌មានជាតិ

ភ្លៀងបន្តធ្លាក់ធ្វើឲ្យទឹកជំនន់បន្តកើនឡើង នៅព្រែកស្រែអំបិល ​ក្នុងខេត្តកោះកុង!..

កោះកុងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់វេលាថ្ងៃត្រង់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ផ្ទៃមេឃអួអាប់ និងភ្លៀងនៅតែបន្តគ្របដណ្តប់ទូទាំងខេត្ត ។ ដោយឡែក ចំពោះស្ថានភាពទឹកជំនន់នៅតាមបណ្តាព្រែកនានាក្នុងស្រុកមណ្ឌលសីម៉ា ស្រុកកោះកុង និងស្រុកថ្មបាំង ទឹកបានស្រកចុះវិញជាបណ្តើរៗហើយ លើកលែងតែព្រែកស្រែអំបិល ស្ថិតក្នុងស្រុកស្រែអំបិល ដែលមកដល់ពេលនេះ ទឹកបានបន្តកើនឡើងមួយកម្រិតបន្ថែមទៀត៕

មតិយោបល់