ព័ត៌មានជាតិ

ថយរថយន្តប៉ះចំឡង់គ្រីស័រស៊េរីទំនើបរបស់មេធាវី ទារសំណង៥ពាន់ដុល្លារ!!

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តកូរ៉េដឹកទំនិញ១គ្រឿង បើកបុករថយន្តម៉ាកឡង់គ្រីស័រ រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៣ និង៤៥នាទីរសៀល ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅខាងមុខក្រុមមេធាវី អន្តរជាតិ ខេ ធី អិល ផ្ទះលេខ ៣១បេ ផ្លូវលេខ៣៨៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AI-6657 ជាមេធាវី នៅការិយាល័យ ក្រុមមេធាវី អន្តរជាតិ ខេ ធី អិម បានចតរថយន្តនៅចំណុចកើតហេតុខាងលើ លុះដល់ម៉ោងកើតហេតុ មានរថយន្តបង្ក ពណ៌ខៀវ ពាក់ស្លាកលេខ ប-0896 មួយគ្រឿង បើកថយក្រោយ មិនបានមើលក្រោយ ក៏បានបុកប៉ះរថយន្ត របស់មេធាវីម្នាក់ រងការខូចខាតតែម្តង។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តឡង់គ្រីស័រជាមេធាវី ទារសំណង៥ពាន់ដុល្លារ តែដោះស្រាយមិនត្រូវគ្នា ហើយរថយន្តម៉ាកឡង់គ្រីស័រ គឺចតលើផ្លូវបញ្ច្រាសទិស។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយករថយន្តទាំង២គ្រឿង តែចុងក្រោយបញ្ចប់សំណងត្រឹមតែ ៩០០ដុល្លារតែប៉ុណ្ណោះ៕

មតិយោបល់