បន្ទាយមានជ័យៈ វាជារឿងដែលហួសចិត្ត និងខ្លោចផ្សាបំផុតចំពោះជនរងគ្រោះឈ្មោះ យី ម៉ៅ ដែលផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះត្រឹមតែរយៈពេលមិនបានកន្លះម៉ោងផងនោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០និង១០នាទី ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សាក្សីបានឲ្យដឹងថា អគ្គិភ័យនេះអាចផ្តើមចេញពីការឆ្លងចរន្តអគ្គីសនី ព្រោះគេបានឃើញអណ្តាតភ្លើងផ្តើមឆេះចេញពីខាងក្នុងយ៉ាងសន្ធោសន្ធៅ។ អ្នកជិតខាងមិនអាចចូលជួយរំដោះឬជួយយកចេញនូវរបស់របរផ្សេងៗបានទេខណៈផ្ទះត្រូវម្ចាស់ចាក់សោចោលចេញទៅរត់ឡាននិងទៅធ្វើការក្នុងរោងចក្រ។

សមត្ថកិច្ចបាននិងកំពុងបន្តបាញ់ពន្លត់ តែដោយអំណាចនៃអគ្គិភ័យខ្លាំងពេកបានធ្វើឲ្យផ្ទះនឹងសម្ភារៈត្រូវបានឆេះខ្ទេចគ្មានសល់ក្នុងអំឡុងពេលប្រមាណតែកន្លះម៉ោងប៉ុណ្ណោះ៕




មតិយោបល់