ពោធិ៍សាត់ៈ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះធ្វើការពិនិត្យទំនិញម្ហូបអាហារ និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅផ្សារតាលោ ស្ថិតក្នុងឃុំតាលោ ស្រុកបាកាន និងតាមបណ្តាម៉ាត នៅក្រុងពោធិ៍សាត់ ដើម្បីតាមដានរកផលិតផលមួយចំនួន ដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងហាមឃាត់។
ជាលទ្ធផលសមត្ថកិច្ចបានរកឃើញទំនិញខូចគុណភាព និងទំនិញហាមឃាត់ សរុបចំនួន៨មុខ យកទៅដុតកម្ទេចចោលនៅនឹងកន្លែងតែម្តង៕





មតិយោបល់