ព័ត៌មានជាតិ

រវល់តែធ្វើការ ចុះមកវិញបាត់ម៉ូតូ!

ភ្នំពេញ:បុរសកម្មករសំណង់ម្នាក់បានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលចោមចៅបន្ទាប់ពីទុកម៉ូតូនៅខាងមុខការដ្ឋានសំណង់និងចាក់សោ៣ជាន់ហើយឡើងទៅជាន់ខាងលើដើម្បីហូបបាយ លុះពេលចុះមកវិញស្រាប់តែត្រូវចោរលួចបាត់ បង្កឲ្យការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ជាប់របងសួនវឌ្ឍន: ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ជា សុធា ភេទប្រុស មុខរបកម្មកសំណង់ ស្នាក់នៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងអង្ក្រង ខណ្ឌដង្កោ។ ចំណែកម៉ូតូដែលជនសង្ស័យលួចនោះម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CR-0081។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជារៀងរាល់ថ្ងៃរូបគាត់តែងតែយកម៉ូតូរបស់គាត់ទុកខាងមុខការដ្ឋានសំណងដែលគាត់ធ្វើការរាល់ថ្ងៃនិងបានចាក់សោ៣ជាន់ ឯណោះ ។ លុះដល់វេលាម៉ោង១១ថ្ងៃកើតហេតុខណ:ដែលគាត់សម្រាកពីការងារហើយបានឡើងទៅជាន់ទី១ដើម្បីហូបបាយ លុះពេលហូបបាយរួចស្រាប់តែចុះមកមើលម៉ូតូក៏ត្រូវចោរលួចបាត់ ទើបឆោឡោឡើងបង្កការភ្ញាក់ផ្អើលនិងរត់ប្តឹងសមត្ថកិច្ចចោមចៅតែម្តង៕

មតិយោបល់