ព័ត៌មានជាតិ

Update៖ សាហាវណាស់!!ករណីឃាតកម្ម ក្មួយវាយពូបីឈើជ្រុង បណ្ដាលឲ្យប្រកាច់ស្លាប់មួយរំពេច

ភ្នំពេញ: មានករណីឃាតកម្មដ៏សាហាវមួយ បានកើតឡើង បន្ទាប់ពូកំពុងអង្គុយដាក់បាយឲ្យឆ្កែសុខៗ ស្រាប់តែក្មួយជិះរទេះរុញយកឈើជ្រុង មកវាយពីក្រោយបីឈើជ្រុងប ណ្ដាលឲ្យប្រកាច់ស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩
ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្រពាំងអាណន់ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ជនរងគ្រោះឈ្មោះ កែម សាវី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរត់កង់បី ស្នាក់នៅភូមិត្រពាំងអាណន់ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
ជនដៃដល់ជាក្មួយឈ្មោះ ហេង ចាន់សុផល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបនៅផ្ទះស្នាក់នៅផ្ទះកើតហេតុជាប់គ្នា (មានសារធាតុញៀនក្នុងខ្លួន)។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតជនរងគ្រោះ និងក្មួយដែលជាជនដៃដល់ មិនដឹងថា មានទំនាស់ជាមួយគ្នាថ្ងៃណាទេ គ្រាប់តែដឹងថា ជនដៃដល់ធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយសព្វថ្ងៃរស់នៅជាមួយម្ដាយ ដោយធ្វើបាបម្ដាយពេក ទើបម្ដាយទៅនៅក្នុងវត្តបួសធ្វើយាយជី។ រាល់ថ្ងៃគាត់តែងតែយកបាយពីវត្ត មកកូនរបស់គាត់ហូបរាល់ថ្ងៃ ជួលកាលកូនរបស់គាត់ មកចាប់ច្របាច់កចង់សម្លាប់គាត់ តែបានបងប្អូនឃើញជួយទាន់ក៏មានដែរ។

នៅថ្ងៃកើតហេតុ ក្រោយពីពូមកពីរត់កង់វិញ គាត់បានទិញគុយទាវ មកហូបដោយសាររូបគាត់ហូបមិនអស់ បានយកទៅដាក់ឲ្យឆ្កែរបស់គាត់ស៊ី ខណ:កំពុងតែអង្គុយដាក់ ពេលនោះក្មួយជិះរទេះមកពីក្រោយ ព្រមទាំងកាន់ឈើជ្រុងនៅដៃ វាយបំពងពីក្រោយជាប់គ្នាបីដង បណ្ដាលឲប្រកាច់ស្លាប់ភ្លាមៗ។

ក្រោយហេតុការណ៍ជនដៃដល់ ក៏មិនបានរត់ទៅណាដែរ ដោយសាពិការជើងទាំងសងខាង ត្រូវបានបងប្អូនរងគ្រោះ រាយការណ៍ទៅសមត្ថកិច្ចមកចាប់ខ្លួតតែម្ដង។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅជំនាញសមត្ថកិច្ចក្រុងភ្នំពេញ ចុះមកធ្វើកោលសល្យវិច័យ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយក្មួយវាយប្រាកដកមែន រួចប្រគល់សពឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់