ព័ត៌មានជាតិ

Update៖ សាហាវខ្លាំងណាស់! អ្នករត់កង់បីម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្តាលក្រុងភ្នំពេញ!

ភ្នំពេញ: ពិតជាសាហាវខ្លាំងមែនទែន បន្ទាប់ពីបុរសអ្នករត់រម៉កកង់បីម្នាក់ ត្រូវបានខ្មាន់កាំភ្លើង ធ្វើសកម្មភាពបាញ់សម្លាប់នៅក្បែរស្តុបចម្ការមន យ៉ាងរន្ធត់បំផុតចំណែកជនដៃដល់វិញ រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទី យប់ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្តុបចម្ការមន ជិតវត្តថាន់ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះដែលត្រូវឃាតករបាញ់ប្រហារខាងលើនេះ មានឈ្មោះ លុច្ស សារីម អាយុ២៩ឆ្នាំ មុខរបររត់ម៉កកង់បី មានស្រុកកំណើត នៅខេត្តព្រៃវែង។ ចំណែកខ្មាន់ កាំភ្លើងមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាជិះម៉ូតូមួយគ្រឿងម៉ាក Honda Icon បានជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ក្រោយពេលបាញ់សម្លាប់ជនរងគ្រោះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះរម៉កកង់បីមួយគ្រឿងមានគ្នា៣នាក់ ធ្វើដំណើរពីចាក់អង្រែ ត្រឡប់ទៅផ្សារស៊ីធីម៉ល។ លុះមកដល់ក្បែរស្តុបចម្ការមន នៅជិតវត្តថាន់ ក៏មានជនដៃដល់ជិះម៉ូតូមកស្រែកឲ្យជនរងគ្រោះឈប់ ប៉ុន្តែជនរងគ្រោះអត់ឈប់ ស្រាប់តែខ្មាន់កាំភ្លើងរូបនោះ បានដកកាំភ្លើងមកបាញ់ពីក្រោយចំជនរងគ្រោះស្លាប់ភ្លាមៗនៅលើម៉ូតូតែម្តង។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់ភ្លាមៗមន្ទីរពេទ្យភ្លាមៗដើម្បីជួយសង្រ្គោះ តែជាអកុសល្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់តាំងពីកន្លែងកើតហេតុ ហើយក្រោយកើតហេតុ សាកសពរបស់ជនរងគ្រោះបានយកមករក្សាទុកនៅក្នុងសាលតម្កាល់សាកសព ក្នុងមន្ទីរពិសោធន៍លាងឈាម ក្បែរមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកមូលហេតុនៃការបាញ់ប្រហារយ៉ាងណានោះ សមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវបន្តទៀត៕

មតិយោបល់