ព័ត៌មានជាតិ

Abraham មានឱកាសផ្ទេរទៅ Arsenal

 

បរទេស៖ The Goal នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធអង់គ្លេស Abraham ដែលមិនសូវមានឱកាសបង្ហាញខ្លួននៅក្លឹបតោខៀវ Chelsea នោះប្រហែលជានឹងអាចផ្ទេរទៅចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ជាមិនខាន។

ប្រភពដដែលបានឲ្យដឹងទៀតថាក្លឹបកាំភ្លើងធំ Arsenal បានដាក់ការចាប់អារម្មណ៍និងការងារអទិភាពរួចទៅហើយជាមួយនឹងការពិនិត្យមើលលទ្ធភាពនៃការផ្ទេរកីឡាករខ្សែប្រយុទ្ធកម្ពស់ខ្ពស់រូបនេះ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីប្រសិនបើ Chelsea លក់ Abraham នោះគឺមិនមែនក្នុងតម្លៃធូរថ្លៃឡើយពីព្រោះថាបច្ចុប្បន្ន Chelseaក៏កំពុងតាមចែចងកំពូលខ្សែប្រយុទ្ធ Erling Haaland ផងដែរ៕

មតិយោបល់