ព័ត៌មានជាតិ

សាំយ៉ុងបុកគេហើយ ឆ្លៀតចុះត្រាំទឹកធ្វើព្រងើយ!

ស្ទឹងត្រែងៈ លោកអធិការស្រុកថាឡាបរិវ៉ាត់បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចររាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងរថយន្តបណ្ដាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចទួលស្រែទទឹង ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភាព ភុក ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសបាក់ដៃឆ្វេង រស់នៅភូមិសង្វាត ឃុំស្វាយអន្ទ ស្រុកស្វាយអន្ទ។

ប្រភពដដែលបានបន្តថា ហេតុការណ៍កើតឡើងដោយសារ រថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ.ព 2AE 9570 បើកបរដោយឈ្មោះ ភាព ភុក ក្នុងទឹសដៅពីលិចទៅកើត បានបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាក កូរ៉េ៥តោន ពណ៌ស ពាក់ស្លាកលេខ ភ.ព 3A 1370 បើកបរដោយឈ្មោះ ខុន ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ក្នុងទឹសដៅពីកើតទៅលិច។ ក្នុងហេតុការណ៍នេះដែរបណ្ដាលមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ហើយបណ្ដាលឲ្យតៃកុងរថយន្ត សាំយ៉ុង រងរបួសបាកដៃឆ្វេង រថយន្តសាំយ៉ុង ខូចខាតធ្ងន់ធ្ងរ និងរថយន្តកូរ៉េខូចខាតស្រាល។ ក្រោយពេលកើតហេតុ រថយន្តកូរ៉េបានបើកគេចចេញពីកន្លែងកើតហេតុ។

បច្ចុប្បន្នរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបានស្រុកថាឡាបរិវ៉ាត់ ដើម្បីកសាងសំណុំរឿងរងចាំការដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់