ព័ត៌មានជាតិ

​ប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល!..

តាកែវៈ កាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ មានករណី​មនុស្សដេកស្លាប់​នៅក្នុងបន្ទប់ជួល នៅភូមិត្រាវឯម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

សាកសពឈ្មោះ លីសារឿន ហៅ ខ្លុយភេទ ប្រុស អាយុ ៣៨ឆ្នាំ ទីលំនៅកំណើតភូមិ សំរ៉ុងកណ្តាល ឃុំ សំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សាកសពស្លៀកខោ ខ្លី ពណ៌ខ្មៅឆ្នូត ស
អត់មានពាក់អាវទេមានកំពស់ ១,៦៨ម៉ែត្រ នៅលើដងខ្លួនមានស្នាមស្រុល ឈាមជុំវិញខ្លួន សាកសពដេកស្លាប់នៅក្នុងបន្ទប់ជួល ក្បាលទៅជើង ស្ថិតនៅភូមិត្រាវឯមឃុំពពេលស្រុកត្រាំកក់ ។

សពស្លាប់ចន្លោះម៉ោង៣ទៅម៉ោង៥ទៀបភ្លឺថ្ងៃទី១៦ខែឆ្នាំដដែល។

ផ្អែកតាមការបំភ្លឺជុំវិញកន្លែងកើតហេតុ សាកសពពិតជាបានដេកស្លាប់ក្នុងបន្ទប់ជួលដោយខ្លួនឯងពិតប្រាកដមែន។
មូលហេតុ សុខភាពផ្ទាល់ខ្លួន៕

មតិយោបល់