ភ្នំពេញៈអគ្គិសនីកម្ពុជា ជូនដំណឹងតាមហ្វេសប៊ុកមុននេះ បានឲ្យដឹងថា “នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ នៅវេលាម៉ោង៦:៤៩នាទី មានករណីដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដូចខាងក្រោម៖ (១)ចាប់ពីខាងជើងស្ពានអាកាសក្បាលថ្នល់ តាមបណ្តោយផ្លូវព្រះនរោត្តម រហូតដល់ស្តុបចំការមន (២)ចាប់ពីស្តុបចំការមន តាមបណ្តោយផ្លូវសុធារស រហូតដល់មជ្ឈមណ្ឌលទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសរបស់យើងខ្ញុំកំពុងតែពិនិត្យស្វែងរកកំហូច និងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។”
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕
មតិយោបល់