ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រជាជនចិនបរិច្ចាគប្រាក់ប្រមាណជា ២០.០០០ ដុល្លារអាមេរិក ដើម្បីជួយជនរងគ្រោះ ដោយសារទឹកជំនន់ នៅក្នុងប្រទេសស្រីលង្កា

ស្រីលង្កាៈ អាស៊ីប៉ាស៊ីហ្វិកប្រចាំថ្ងៃ របស់ប្រទេសចិន (APD) និងសមាគមចិន នៅប្រទេសស្រីលង្កា បានបរិច្ចាកប្រាក់ប្រមាណជា ៣លានរូពី ត្រូវនឹង ២០.០០០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយដល់ជនរងគ្រោះ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារទឹកជំនន់ និងការបាក់ដី នៅទូទាំងប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ុនហួរ ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។

មូលនិធិនេះ ត្រូវបានប្រមូលកាលពីថ្ងៃចន្ទ ដែលបានមកពីប្រជាជនចិន រស់នៅក្នុងប្រទេសស្រីលង្កា ដោយយុទ្ធនារ៉ៃអង្គាសថវិកា រៀបចំទ្បើងដោយ APD និងសមាគមចិនស្រីលង្កា។

សូមជម្រាបថា មូលនិធិទាំងនេះគឺដើម្បីជួយរដ្ឋាភិបាលស្រីលង្កា ក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួន សម្រាប់ការផ្តល់ជំនួយសង្គ្រោះ ដល់ជនរងគ្រោះ ដោយសារទឹកជំនន់។

ការផ្តល់ជំនួយនេះត្រូវបានប្រគល់ទៅឲ្យរដ្ឋមន្រ្តីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ លោក Anuras Priyadarshana Yapa នៅឯរដ្ឋធានី។

គួរបញ្ជាក់ផងដែរ យ៉ាងហោចណាស់មនុស្សចំនួន ៩២ នាក់ ត្រូវបានស្លាប់ ហើយរហូតមកទល់ពេលនេះ មនុស្សចំនួន ៥០០.០០០នាក់ បានរងផលប៉ះពាល់ ខណៈដែលជាង ២០០.០០០នាក់ទៀត កំពុងស្វែងរកការជ្រកកោន នៅក្នុងជម្រកបណ្តោះអាសន្ន បន្ទាប់ពីទឹកជំនន់ និងការបាក់ដី បានវាយប្រហារនៅទូទាំងប្រទេស ចាប់តាំងពីសប្តាហ៍មុន៕

sri-lanka-floods000_B2438-620x413 11s

មតិយោបល់