ព័ត៌មានជាតិ

ទៀតហើយ! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

កណ្ដាល: ជនសង្ស័យម្នាក់រួមជាមួយគ្រឿងញៀន១កញ្ចប់ធំ ត្រូវបានកម្លាំងអន្តរាគមន៏នគរបាលស្រុកស្អាងចុះបង្ក្រាប។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ១១០ ភូមិចុងកោះគ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គង់ យុទ្ធប៉េដេត ហៅខ្មៅ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន១កញ្ចប់ធំ និងទូរសព្ទដៃ ១គ្រឿង ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុកម្លាំងអន្តរាគមន៏ស្រុកស្អាង បានល្បាតដល់ភូមិសាស្រ្តកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូលើផ្លូវជាតិលេខ១១០តែម្នាក់ឯង ដោយមានការសង្ស័យ សមត្ថកិច្ចក៏ឃាត់ធ្វើការត្រួតពិនិត្យ ឆែកឆេរ ហើយបានរកឃើញ ថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន១កញ្ចប់។

នៅចំពោះមុខសមត្ថកិច្ចសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានទិញគ្រឿងញៀន ចំនួន១កញ្ចប់ តម្លៃ១៣ម៉ឺនរៀលពីឈ្មួញមិនស្គាល់ឈ្មោះ នៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីយកទៅលក់បន្តប្រាកដមែន។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាល បានឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង បញ្ជូនមកទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់