ព័ត៌មានជាតិ

បុរសម្នាក់ បើករថយន្តកាមារីមួយគ្រឿង រេចង្កូតបុកខឿនថ្នល់ពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តកាមារីមួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូតបុកខឿនថ្នល់ពេញទំហឹង បណ្តាលឲ្យខូចខាតយ៉ាងដំណំ និងខឿនថ្នល់បាក់អស់ជាច្រើនកង់ នៅវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តម៉ាក CAMARY មួយគ្រឿង ពណ៌ ខ្មៅ ផ្លាកលេខ ភ្នំពេញ 2S-6118 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីលិចទៅកើត ដោយល្បឿនលឿនបម្រុងនិងបត់ទៅផ្លូវ៦០ម៉ែត្រ ក៏ស្រាប់តែរេចង្កូតទៅបុកខឿនថ្នល់ចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចផ្នែកខាងមុខយ៉ាងដំណំ និងខឿនថ្នល់បាក់អស់ជាច្រើនកង់ផងដែរ ។ ភ្លាមៗ នោះកម្លាំងសមត្ថកិច្ចមូលដ្ឋានបាន ចុះមកទីតាំងកន្លែងកើតហេតុ និងបានរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញ ផ្នែកចរាចរណ៍ ចុះមកធ្វើការត្រួតពិនិត្យ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ បានធ្វើការវាស់វែង និងបានយករថយន្ត និងម្ចាស់យកទៅ កាន់អធិការដ្ធាននគរបាលខណ្ឌចម្ការមន រង់ចាំធ្វើការដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់