ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ត្បូងឃ្មុំ: កម្លាំងប៉ុស្តិ៍នគរបាលស្រឡប់ស្រុកត្បូងឃ្មុំ ចុះ​​ល្បាតឃាត់ខ្លួន​ជន​សង្ស័យ​០២នាក់​ ពាក់ព័​ន្ធនិងករណី​គ្រឿងញៀន​ កាល​ពី​វេលាម៉ោង​៨៖៣០នាទី នៅថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ភូមិប្រធាតុ ឃុំស្រឡប់ ខេត្តត្បូងឃ្មុំ។

ប្រភព​ឲ្យដឹងថា ​ជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះ កែម ពិសី អាយុ២៥ឆ្នាំ ភេទប្រុស នៅភូមិទួលពោធិ៍ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក។ ទី២-ឈ្មោះ វ៉ាន ពៅ អាយុ ២០ឆ្នាំ ភេទប្រុស នៅភូមិពោធិ៍ព្រឹកកើត ឃុំដូន្តី ស្រុកពញាក្រែក។ ក្រោយ​ប្រតិបត្តិការ កម្លាំង​នគរបាល​ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀនចំនួន០៤កញ្ចប់តូច, ម៉ូតូវ៉េវឆ្លាម ០១គ្រឿង និងទូរស័ព្ទម៉ាកណូគាចំនួន០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវ​បាន​​នគរបាលស្រុកត្បូងឃ្មុំ ធ្វើការ​សាកសួរ ដើម្បី​កសាងសំណុំរឿងបញ្ជូនទៅតុលាការ ​ចាត់ការ​តាមនិតិវិធី៕

drug

photo_2016-07-31_10-19-25

photo_2016-07-31_10-19-26

photo_2016-07-31_10-19-24

មតិយោបល់