ព័ត៌មានជាតិ

First News: ខណៈនេះមាន អគ្គិភ័យកំពុងឆាបឆេះ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: មុននេះបន្តិច មានសេចក្តីរាយការណ៍មកថា មានអគ្គិភ័យកំពុងឆាបឆេះ នៅខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែសមត្ថកិច្ចមិនទាន់បញ្ជាក់ថា ការឆាបឆេះនេះ កើតឡើងទៅលើផ្ទះ ឬបង្គោលភ្លើងនោះទេ។

អធិការខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានឲ្យដឹងថា ពិតជាមានគរណីអគ្គិភ័យឆាបឆេះមែន ហើយរថយន្តពន្លត់អគ្គិភ័យកំពុងចេញអន្តរាគមន៍ ប៉ុន្តែយើងមិនទាន់ដឹងថា កំពុងឆាបឆេះផ្ទះ ឬបង្គោលភ្លើងនោះទេ។

ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តិចទៀតនេះ៕

មតិយោបល់