ព័ត៌មានជាតិ

តូចចិត្តនឹងស្រីស្នេហ៍រៀបការចោល លេបថ្នាំសម្លាប់ខ្លួន

កំពត ៖ បុរសម្នាក់ព្រោះតែខឹងស្រីស្នេហ៍រៀបការចោល ដោយមិនព្រមចាំការជាមួយខ្លួន ក៏សម្រេចចិត្តលេបថ្នាំពុល សម្លាប់ខ្លួន។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីម៉ោងជាង៩យប់​ ថ្ងៃទី១០មេសា​ ម្សិលមិញ នៅភូមិពស់ពង ឃុំនារាយណ៍ ស្រុកឈូក​។
សមត្ថកិច្ចបានបញ្ជាក់ថា បុរសខាងលើ ឈ្មោះ ផាន ផល្លា អាយុ២៤ឆ្នាំ ហើយការស្លាប់របស់គេគឺជាអំពើអត្តឃាតដោយខ្លួនឯង​ ផ្តើមចេញពីមូលហេតុខូចចិត្តរឿងស្នេហា​ ព្រោះសង្សារបានរៀបការចោល។
បច្ចុប្បន្នសពត្រូវប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

  

មតិយោបល់