ព្រៃវែងៈ លោកតាវ័យ៧៣ឆ្នាំម្នាក់ បានយកក្បាលគ្រាប់ប្រភេទ១០៥ ធ្វើជាទ្រនាប់ដំដែកធ្វើស្នឹងគោ ផ្ទុះស្លាប់៣នាក់ ជីតានឹងចៅប្រុស-ចៅស្រីគួរអាណោចអាធ័មជាទីបំផុត។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិជង្រុក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១.ឈ្មោះ ទេព ផល ភេទប្រុសអាយុ៧៣ ឆ្នាំ ទី២.ឈ្មោះ ផលណាវី ភេទស្រីអាយុ១២ឆ្នាំ (ត្រូវជាចៅ) នឹងទី៣.ឈ្មោះ ផល ដារ៉ា ភេទប្រុសអាយុ៩ឆ្នាំ (ត្រូវជាចៅ)។
សមត្ថកិច្ចបានបន្ដថា មូលហេតុដោយសារតែជនរងគ្រោះត្រូវជាតា បានយកក្បាលគ្រាប់ប្រភេទ១០៥ មកធ្វើជាទ្រនាប់ដំដែកធ្វើស្នឹងគោ ហើយទំនងនៅពេលនោះចៅៗនៅលេងជិតនោះដែរ ទើបផ្ទះបណ្តាលឲ្យបាត់បង់ជីវិតទាំង៣នាក់តែម្តង។
ជនរងគ្រោះជាជីតា គឺធ្លាយពោះវៀន ចេញមកក្រៅ នឹងចៅប្រុសត្រូវរបួសជាច្រើនកន្លែង នឹងចៅស្រីត្រូវកញ្ចឹងក ស្លាប់គួរឲ្យអាណោចអាធ័ម ជាទីបំផុត។បច្ចុប្បន្ន សាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់