កណ្តាលៈ នគរបាលក្រុងតាខ្មៅចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់) ដឹកនាំដោយ លោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការនគរបាលក្រុងតាខ្មៅ ដកហូតបានសម្ភារៈមួយចំនួនធំ។
ហេតុការណ៍បង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២ ខែកក្តដា ឆ្នាំ២០១៧ នៅចំណុច ដីចម្ការគ្មានមនុស្ស នៅស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការនគរបាលក្រុងតាខ្មៅបានប្រាប់Post News ថា ជនសង្ស័យប្រហែស៥០នាក់មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
លោកអធិការបានបន្ថែមទៀតថា នៅវេលាកើតហេតុខាងលើ កម្លាំងផ្នែកយុត្តិធម៌បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីលេងជល់មាន់ភ្នាល់ដាក់លុយនៅចំណុចកើតហេតុខាងលើភ្លាមនោះ កម្លាំងផ្នែកបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ បានចុះបង្ក្រាប តែពេលនោះដោយក្រុមជនសង្ស័យបានឃើញសមត្ថកិច្ចមុន ហើយម៉្យាងវិញទៀតភូមិសាស្រ្តធំទូលាយ ទើបជនសង្ស័យបានរត់គេចខ្លួនបាត់អស់ បន្សល់ទុកនូវវត្ថុតាងដូចខាងលើនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី ។ រីឯវត្ថុតាងចាប់យកបានចៀលក្រុងមាន់ចំនួន៦,កន្ត្រក់ដាក់មាន់ចំនួន៦,មាន់ជល់ចំនួន៧(ងាប់៤ នៅរស់៣),ម៉ូតូចំនួន៧គ្រឿង
,ម៉ាកHONDA Dreamពណ៌ខៀវ សេរីឆ្នាំ២០០០ ពាក់ផ្លាកលេខ ន ៧៧១៣ ភព១,ម៉ាកSmash REVO សេរី២០០៩ ពណ៌ខ្មៅពាក់ផ្លាកលេខ
ភ្នំពេញ ១AE ៤៥៩៧,ម៉ាកHONDA CUBC ៩០ពណ៌ទឹកសមុទ្រគ្មានផ្លាកលេខ,ម៉ាកHONDA Dream ពណ៌ព្រីងទុំ សេរី១៩៩៧ ពាក់ផ្លាកលេខ ៤៥៦១ ភព១ ,ម៉ាកHONDA SCOOPYពណ៌ផ្ទៃមេឃលាយស សេរី ២០១៥ ផ្លាកលេខភ្នំពេញ១BT៧៨៥២
៦-ម៉ាកHONDA Click ពណ៌ស សេរីឆ្នាំ២០១៦
ផ្លាកលេខតាកែវ ១G៦៧៤០ ។
៧-ម៉ាកHONDA Cub C៩០ពណ៌ស្លែ ផ្លាកលេខភ្នំពេញ ១B១៤៤៩ ។
-កៅអីជ័រពណ៌ខៀវចំនួន៤៕
មតិយោបល់