ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកប៉ះគ្នា រងការខូចខាត បញ្ចប់រឿងត្រឹម៥០ដុល្លារ

ព្រះសីហនុៈ នៅវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍មួយនៅផ្លូវអូរ១ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។

បង្កឡើងរវាងម៉ូតូ២គ្រឿង ម៉ូតូម៉ាក ឌ្រីមសង់ ស៊េរី០១៣ ពាក់ស្លាកលេខ ព្រះសីហនុ1D-2953 បានបុកប៉ះនិងម៉ូតូ១គ្រឿងទៀតម៉ាកសង់ ដូចគ្នា ស៊េរីឆ្នាំ០១៥ ពាក់ស្លាកលេខ ព្រះសីហនុ1D-6361ពណ៌ខ្មៅ។ ដែលជិះចេញពីតូបកាត់សក់ បានឆ្លងផ្លូវ ក៏ត្រូវម៉ូតូបង្កខាងលើបុកតែម្តង។

ក្រោយពេលកើតហេតុ ភាគភីទាំងសងខាងបានសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូបង្ក សងសំណងភាគីខាងម៉ូតូរងគ្រោះចំនួន៥០ដុល្លារដើម្បីបញ្ចប់រឿង៕

មតិយោបល់