បាត់ដំបងៈ យោងតាផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាយាយ បង្កើត ម្នាក់ ដែល ទើបតែ អាយុ ៤៤ ឆ្នាំ ធ្វេសប្រហែស ក្នុង ការ មើលថែ ចៅ ហើយ ទុក ចៅ អាយុ ២ ឆ្នាំ ឲ្យ នៅផ្ទះ ម្នាក់ឯង ដោយ ខ្លួន បាន ទៅ ទិញ បបរ នៅផ្ទះ អ្នក ជិតខាង យក មក ឲ្យ ចៅ បណ្តាល ឲ្យ ចៅ លង់ទឹក ស្លាប់ នៅ ក្រោយ ផ្ទះ នៅ ចំណុច ព្រៃ ទួល ក្រុម ទី ០៨ ភូមិ ពពាលខែ ឃុំ អូរ តា គី ស្រុក ថ្មគោល កាលពី ថ្ងៃ ទី ២៦ ខែមេសា ឆ្នាំ ២០១៩ នៅ វេលា ម៉ោង ០៧ និង ៣០ នាទី ព្រឹក ។
តាម របាយការណ៍ បាន ឲ្យ ដឹង ថា ក្មេង រង គ្រោះ មានឈ្មោះ តុង . វាសនា ភេទ ប្រុស អាយុ ២ ឆ្នាំ មាន ទីលំនៅ ភូមិ ឃុំ ខាងលើ ។
បើ តាម ការ បំភ្លឺ របស់ ឈ្មោះ ឌឿ ក ពៅ ភេទ ស្រី អាយុ ៤៤ ឆ្នាំ ត្រូវជា យាយ បង្កើត បានអោយ ដឹង ថា មុន ពេល កើតហេតុ គាត់ បានអោយ ចៅ នៅ និង ផ្ទះ របស់ ខ្លួន ហើយ គាត់ ទៅ ទិញ បបរ នៅផ្ទះ អ្នក ជិតខាង យក មក អោយ ចៅ ហូប លុះ ត្រឡប់ មក ពី ទិញ បបរ វិញ រក មើល ចៅ មិនឃើញ ស្រាប់តែ ឃើញ ចៅ លង់ទឹក ស្លាប់ នៅ ស្រះ ខាងក្រោយ ផ្ទះ ។
តាម ការ ចុះ ត្រួតពិនិត្យ និង សន្និដ្ឋាន របស់ សមត្ថកិច្ច ក្មេង ប្រុស រង គ្រោះ ពិតជា បាន លង់ទឹក ស្លាប់ ពិតប្រាកដ មែន ។
បច្ចុប្បន្ន សាកសព ក្មេង រង គ្រោះ បាន ប្រគល់ ជូន ក្រុម គ្រួសារ យក ទៅ ធ្វើបុណ្យ ទៅ តាម ប្រពៃណី ទំនៀមទំលាប់ ខ្មែរ ៕
មតិយោបល់