តាកែវៈ លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានប្រាប់ Post News ថា សមត្ថកិច្ចចម្រុះបានធ្វើការចុះបង្រ្កាបទីតាំងដាំដុះកញ្ឆាចំនួន៤៤កន្លែង។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧អាង ស្ថិតក្នុងចំណុចចំការផ្លូវមេព្រៃ (ជើងភ្នំ) ជ្រោះឃ្លៃ និងចំណុចគុហាចិនស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុក ដឹកនាំបញ្ជាដោយ លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការ និងលោកអធិការរងទទួលការងារយុត្តិធម៌ លោកអធិការរងទទួលកិច្ចការប៉ុស្តិ៍ លោកអធិការរងទទួលការងារសន្តិសុខ លោកនាយផ្នែក នាយរងផ្នែកទាំង៨ មន្រ្តីតាមផ្នែកនិមួយៗ និងសហការជាមួយប៉ុស្តិ៍រដ្ឋបាល ឃុំព្រះបាទជាន់ជុំ គិរីចុងកោះ ភ្នំដិន និងកំណប់ បានចុះបង្រ្កាបដកនិងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់មានចំនួន៤៤ទីតាំង ស្មើនឹង ១៤៦២៦ដើមមានអាំងស្តុបទឹកប្រស់ចំនួន៤០។
វិធានការបន្ត កម្លាំងជំនាញយើងកំពុងស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់