ភ្នំពេញ៖ បុរសម្នាក់បានសន្លប់ស្តូកស្តឹងដោយជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ទៅបុកនិងរថយន្ត តាក់ស៊ីម៉ែត ពណ៌លឿង ដែលកំពុងបើកយឺតៗ បញ្ច្រាស់ផ្លូវ។ ហេតុការណ៍នេះកើតឡើង នៅវេលា ម៉ោង ១១និង៣០នាទី យប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស កែងនិង ផ្លូវលេខ២១៤ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា ។
តាមប្រភពពត៌មានពីប្រជាជនដែលនៅកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុគេបាន ឃើញ រថយន្តតាក់ស៊ីម៉ែត ពណ៌លឿង ពាក់ស្លាក់លេខ ភ្នំពេញ 2M-5206 បើកយឺតៗ ពីត្បូងទៅជើង ក្នុងទិសដៅបញ្ច្រាស់ផ្លូវ នៅពេលនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកគុបជ្រុងមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 1C-4203 ក្នុងទិសដៅពីជើងទៅត្បូង ក៏បុកនិង តាក់ស៊ីម៉ែតដែលកំពុងបើកបញ្ច្រាស់នោះចំពេញទំហឹង បណ្ដាលអោយម៉ូតូដួលសន្លប់នៅនិងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះទៅធ្វើ អន្តរាគមន៍ រួចបានហៅរថយន្តសាមុយ ដឹកជនរងគ្រោះ ទៅមន្ទីពេទ្យ ភ្លាមៗ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុក នៅ ប៉ុស្តិ៍នគបាលបឹងប្រលឹត ដើម្បីដោះ ស្រាយគ្នាជាក្រោយ៕
មតិយោបល់