ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន ស្តីពីការកំណត់ថ្លៃសេវាលិខិតឆ្លងដែន

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកំណត់ថ្លៃសេវាលិខិតឆ្លងដែនធម្មតាដូចខាងក្រោម៖
១. សេវារយៈពេល២០ថ្ងៃ តម្លៃ១ក្បាល ១០០ដុល្លារសហរដ្ឋអាមេរិក
២.សេវារយៈពេល១០ថ្ងៃ តម្លៃ១ក្បាល ១៥០ដុល្លារសហរដ្ឋអាមេរិក
៣.សេវារយៈពេល១ថ្ងៃ តម្លៃ១ក្បាល ២០០ដុល្លារសហរដ្ឋអាមេរិក
ដោយឡែកចំពោះពលករទៅបំពេញការងារស្របច្បាប់នៅក្រៅប្រទេស តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្តល់លិខិតធ្វើដំណើរត្រូវផ្តល់ដោយឥតគិតថ្លៃដោយអាករជាបន្ទុករបស់រដ្ឋ៕

មតិយោបល់