ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងផ្ទះសំណាក់គ្រួសារ ពាក់ពន្ធ័ករណីគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការឃាត់ខ្លួននិងថ្នាំញៀន២កញ្ចប់តូច នៅក្នុងផ្ទះសំណាក់គ្រួសារ កាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួល ផ្លូវបេតុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

កិច្ចប្រត្តិបត្តិនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័៣នាក់រួមនឹងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់សម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងអ្នកប្រើប្រាស់៣នាក់ ទី១មានឈ្មោះ សុជា លាភ អាយុ៣៦ឆ្នាំមុខរបរ មិនពិតប្រាកដ, ទី២ឈ្មោះ អាង សេរីវុឌ្ឍ អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី៣ឈ្មោះ គង់ឆេន អាយុ៣៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប។

បច្ចុប្បន្នជនសង្សយ័ទាំង៣នាក់ ត្រូវបាននាំខ្លួនមកសាកសួរឃុំខ្លួនបណ្តោះអាសនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យនិងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

//youtu.be/kxND_ATyx4o

មតិយោបល់