ព័ត៌មានជាតិ

ចាប់ខ្លួនបុរសម្នាក់តាមដីការបស់សាលាដំបូងខេត្តកណ្ដាល

កណ្តាល: ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩វេលាម៉ោង១​និង០០នាទី នៅចំណុចភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្ដកណ្ដាល។
ដោយកម្លាំងផ្នែកនគរបាលយុត្តិធម៌សហការជាមួយប៉ុស្តិ៍នគរបាលកោះចិន បានធ្វើការឃាត់ខ្លួនឈ្មោះអ៊ូ ស៊ិន ហៅជេត សាវឿន ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្ដកណ្ដាល។
ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសគំរាមថាសម្លាប់និងប្រើប្រាស់ឯកសារសារធារណ:ក្លែងក្លាយកើតហេតុកាលពីឆ្នាំ ២០១៦និង ឆ្នាំ២០១៧ នៅចំណុច ភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្ដកណ្ដាល ។
តាមដីកាលេខ២៤៩ ដកបចខ ចុះថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០១៩ របស់លោក ប្លុង វិសាល ចៅក្រមស៊ើប សួរនៃ
សាលាដំបូង ខេត្តកណ្ដាល។
ករណីនេះជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់