ព័ត៌មានជាតិ

ឃាត់ខ្លួនប្រុសស្រីចំនួន៧នាក់ ដកហូតថ្នាំញៀន៥តូចធំ

ភ្នំពេញ: សមត្ថកិច្ចប៉ុស្តិ៍កន្ទោក បានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៧នាក់ ស្រីម្នាក់ ពាក់ពន្ធ័នឹងករណីរក្សាទុកនៅសារធាតុញៀនដោយខុសច្បាប់។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលបុរីសែនមនោរម្យ បន្ទប់ជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង៧នាក់ ទី១ឈ្មោះ សាំង ភារម្យ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងដែក មានស្រុកកំណើតនៅស្រុកច្បារមន ខេត្តកំពង់ស្ពឺ(រក្សាទុកនៅសារធាតុញៀនចំនួន៥កញ្ចប់) ,ទី២ឈ្មោះ យី ណាក់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតនៅភូមិ កេតថារង្សលើ ឃុំត្រពាំងសិលាខាងលេច ស្រុក បន្ទាយមាស ខេត្តកំពត ,ទី៣ឈ្មោះ យី សុខ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករសំណង់ បងប្អូនបង្កើតរបស់ឈ្មោះ យី ណាក់,ទី៤ឈ្មោះ គីន សុផា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ នៅផ្ទះ មានស្រុកកំណើត នៅភូមិក្រញូង ឃុំក្រញូង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ,ទី៥ឈ្មោះ ស៊ឹម ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើតនៅភូមិ តាហែម សង្កាត់ត្រពាំងក្រសាំង ខណ្ឌដង្កោ ,ទី៦ឈ្មោះ ជុក ចន្ទ័ចម្រើន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត ខេត្តបាត់ដំបង និងទី៧ឈ្មោះ ងើយ សុខឃឿន ភេទស្រី អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត ភូមិ ស្រែកាន់ខាងកើត ឃុំ ទូកមាសខាងកើត ស្រុក បន្ទាយមាស ខេត្តកំពត។ ក្នុងនោះដកហូតបាន ថ្នាំញៀនចំនួន៥កញ្ចប់ តូច៤កញ្ចប់ នឹង ធំ១កញ្ចប់។

បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ នឹងវត្តុតាង កំពុងកសាងសំណុំរឿងបញ្ជូនឲ្យផ្នែកជំនាញ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់