ព័ត៌មានជាតិ

BlackBerry ទំនង​ជា​បញ្ចប់​ការផលិត​ស្មា​ត​ហ្វូន​តម្លៃ​ខ្ពស់​

​ស្ទើតែ​បាត់បង់​ក្រុមហ៊ុន នៅពេលនេះ BlackBerry បាន​ផ្លាស់ប្ដូរ​ទស្សនវិស័យរ​បស់​ខ្លួន​ក្នុង​ការផលិត​ស្មា​ត​ហ្វូន ក៏​ដូច​ជា​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​ស្រោចស្រង់​ទីផ្សារ និង​ស្ដា​មុខមាត់​ឡើងវិញ​។​

​កាល​ពី​ថ្មីៗ​នេះ លោក John Chen នាយក​ប្រតិបត្តិ​ថ្មី​របស់ BlackBerry ដែល​ទើបតែ​ឡើងកាន់​តំណែង​មិនទាន់បាន​ប៉ុន្មាន​ខែ​នោះ ចាប់ផ្ដើម​បញ្ចេញ​ស្មា​ដៃ ដោយ​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន Foxconn ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកផ្គត់ផ្គង់​ធំ​បំផុត​របស់ Apple ក្នុង​ការផលិត​ស្មា​ត​ហ្វូន​តម្លៃ​មធ្យម និង​ទាប​។​

​លោក Chen បាន​យល់ឃើញថា ពេលវេលា​នៃ​ការផ្លាស់ប្ដូរ​បាន​មកដល់ នៅពេលនេះ BlackBerry គួរតែ​ផលិត​នូវ​អ្វី​ដែល​ជាទី​ចាប់​អារម្មណ៍​របស់​អ្នក​ប្រើ ហើយ​ក៏​ត្រូវ​គិត​ជា​លទ្ធិភាព និង​កម្រិត​រវាង​អ្នក​ប្រើប្រាស់​ផងដែរ​។​

​ក្រុមអ្នកវិភាគ​បាន​លើកឡើង​ថា បើសិនជា BlackBerry ងាក​មក​ផលិត​ស្មា​ត​ហ្វូន​ដែល​មាន​តម្លៃ​មធ្យម​វិញ​នោះ ទីផ្សារ​ស្មា​ត​ហ្វូន​របស់ BlackBerry ប្រហែលជា​នឹង​អាច​កើន​ឡើង​វិញ ព្រោះ​ថា​ភាព​ល្បីល្បាញ​របស់ BlackBerry នៅ​មិនទាន់​សាបសូន្យ​នោះទេ​៕​
BlackBerry-Logo

មតិយោបល់