ព្រះសីហនុៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវប៉ូឡូវៃ ត្រង់ចំណុចខាងក្រោយសណ្ឋាគារវិមានខ្សាច់ស ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យមនុស្សរងរបួសចំនួន៣នាក់ ក្នុងនោះស្ត្រីម្នាក់ដែលរងរបួសធ្ងន់ជាងគេ បានស្លាប់បាត់បង់ជីវិត ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត៕




មតិយោបល់