បើតាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា កាលពីម្សិលមិញនេះជាថ្ងៃដំបូងនៃការចូលឆ្នាំសកលក្មេងស្រីដ៏ស្រស់ស្អាតម្នាក់បានស្លៀករ៉ូបដែលធ្វើពីមាសដ៏ថ្លៃបំផុត ជាមួយនឹងការគូសបបូរមាត់ក្រហមព្រឿងៗដើម្បីទៅជួបសង្សារបស់ខ្លួន។ រ៉ូបដ៏ល្អឥតខ្ចោះនេះត្រូវបានបុរសម្នាក់ដែលជាជាងទង រចនាឡើងពីមាសសុទ្ធមានតម្លៃ ៨៥,០០០ ផោនប្រហែលជា ៧៤៦០០ ដុល្លារ។ ប៉ុន្តែរ៉ូបស៊ីខ្លាំងណាស់ ព្រោះវាមានលក្ខណៈប្រហោងៗអាចមើលឃើញរាងកាយអ្នកស្លៀកទាំងអស់ប្រសិនបើមិនបានស្លៀកអ្វីពីក្នុង។
ជាងទងដ៏ចំណានរូបនោះត្រូវបានគេស្គាល់ថារស់នៅក្នុងខេត្ត Izmir ប្រទេសតួគីបានឆ្លាក់មាស ៧៨,០០០ ជាចំណែកតូចៗបញ្ចូលគ្នាបង្កើតចេញជារ៉ូបមួយដ៏គួរឲ្យទាក់ទាញ។ បន្ទាប់ពីការបង្ហាញរ៉ូបចំនួន ៨ ដែលដូចគ្នាដាក់លក់នៅក្នុងតម្លៃខ្ពស់បំផុត វាត្រូវបានគេរំពឹងថានៅក្នុងឆ្នាំ ២០១៤ នឹងមានរ៉ូបច្រើនជាងនេះ ហើយក៏អាចនឹងត្រូវដាក់តាំងពីព័រណ៍នៅលើកំរាលព្រំក្រហមនៃ Oscar ផងដែរ៕

មតិយោបល់