ព័ត៌មានជាតិ

Update៖សំណាង១ក្នុង១ពាន់គ្រោះថ្នាក់! កុងតឺន័របុកនិងកិនម៉ូតូ២គ្រឿងតែគ្មានអ្នករបួស

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដកុងតឺន័រមួយគ្រឿង បើកមិនប្រយត្ន័បុកនិងកិនម៉ូតូ២គ្រឿង តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតម៉ូតូតែប៉ុណ្ណោះ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដកុងតឺន័រមួយគ្រឿង បើកបរដោយបុរសម្នាក់ បានបើកបត់ ខណៈនោះស្រាប់តែមានម៉ូតូ២គ្រឿង បានបានមកពីក្រោយ ឈប់រង់ចាំឲ្យរថយន្ដបត់ រួចទើបគាត់ធ្វើដំណើរទៅទៀត ស្រាប់តែពេលនោះ រថយន្ដបានបត់តែកង់ក្រោយបត់មិនផុត បានកិនម៉ូតូ២គ្រឿង ដែលធ្វើដំណើរស្របទិសគ្នានោះតែម្តង សំណាងគ្មាននរណាម្នាក់រងរបួស គ្រាន់តែខូចខាតម៉ូតូតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ ភាគីខាងតំណាងរថយន្ដ បានធ្វើការសម្របសម្រួលនៅនិងកន្លែង ដោយបានសងសំណងទៅឲ្យម្ចាស់ម៉ូតូទាំង២គ្រឿង ព្រោះមិនចង់មានរឿងវែងឆ្ងាយ និងដោយសារប្រញាប់ដាក់អ៊ីវ៉ាន់ចូលទៅក្នុងផែ៕

https://youtu.be/rDxktuquz1s

មតិយោបល់