តើអ្នកមានអារម្មណ៍ថា មានផាសុកដែរឬទេ ពេលដែលអ្នកត្រូវពាក់ស្បែកជើងកែងចោតម្តងៗ ? តើអ្នកមានបានដឹងពី វិធីត្រឹមត្រូវក្នុងការពាក់ស្បែកកែងចោត និង ពាក់វាដើរដោយមានសុវត្ថិភាពដែរទេ? មានស្ត្រីជាច្រើន គឺមានអារម្មណ៍ថា មិនមានភាពងាយស្រួលទាល់តែសោះ ខណៈពេលដែលពួកគេ កំពុងពាក់ស្បែកជើងកែងចោតនេះ ដើរក្នុងទីសាធារណៈ ។ ចំណុចខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន ដែលអាចជួយអ្នក អោយដើរបានដោយងាយស្រួលនៅពេលដែលអ្នកត្រូវពាក់វា ទៅចូលរួមកក្នុង ម្មវិធីអ្វីផ្សេងៗ ។
១. ទិញនូវស្បែកជើងដែលត្រូវនឹងទំហំរបស់ជើងអ្នក
ការចាប់ផ្តើមដំបូងនោះគឺថា វាការចាំបាច់ដែលអ្នកត្រូវទិញនូវ ស្បែកជើងដែលមានទំហំត្រូវនឹងខ្នាត ប្រអប់ជើងរបស់អ្នក។ ប្រសិនបើទំហំនោះគឺមិនត្រូវសម្រាប់អ្នកទេ នោះកែងស្បែកជើងនេះ នឹងធ្វើអោយ អ្នកឈឺ ហើយអ្នកនឹងមានអារម្មណ៍នូវភាពមិនសុខស្រួល។ ដូច្នេះ អ្នកត្រូវតែទិញនូវស្បែកជើងដែល សាកសម នឹង មានទំហំត្រូវនឹងជើងអ្នកបានយ៉ាងល្អ។ ស្បែកជើងដែលតឹងណែន នឹងធ្វើអោយស្ថានភាព កាន់តែអាក្រក់ឡើង ។
២. រៀនអនុវត្តដើរជាមួយនឹងស្បែកជើងកែងចោតនេះ
ត្រូវពាក់ស្បែកជើងដែលអ្នកទើបនឹងទិញ និង ចាប់ផ្តើមក្រោកឈរឡើង ដើម្បីអោយខ្លួនអ្នកមាន លំនឹងល្អ។ អនុវត្តនូវការឈរ ដោយពាក់ពួកវានៅនឹងជើង រួចបន្ទាប់មក រៀនដើរពីរបី ជំហាន ជាការសាកល្បង។ ប្រសិនបើអ្នកបានធ្វើដូច្នេះ អោយបានទៀងទាត់ នោះអ្នកនឹងអាចទម្លាប់នឹងពួកវា បាន។ វិធីនេះ នឹងអាចជួយអ្នកអោយដើរបានយ៉ាងត្រឹមត្រូវល្អ។ ជាមួយនឹងការអនុវត្តទាំងនេះនោះអ្នក នឹងទទួលបាននូវឥរិយាបថមួយដ៏សមរម្យ។
៣.រក្សាស្ថានភាពដងខ្លួនអ្នក អោយត្រង់
អ្នកមិនត្រូវ អោន ឬ កោងខ្នងនៅពេលកំពុងដើរជាមួយនឹងស្បែកជើងកែងចោតនេះទេ មានស្ត្រីជា ច្រើនតែងតែ ដើរទប់ៗ ឬ បត់ជើងរបស់ពួកគេ។ អ្នកត្រូវដើរដោយ ដាក់ដងខ្លួនអោយត្រង់ និង ដាក់ជើង ទាំងពីរផ្គុំចូលស្របគ្នា។ ប្រសិនបើស្ថានភាពរាងកាយអ្នកត្រង់ហើយ នោះវានឹងមិនមានបញ្ហាអ្វីចំពោះការ ពាក់ស្បែកជើងកែងចោតនេះទៀតទេ។ អ្នកត្រូវយកចិត្តទុកដាក់ ចំពោះស្ថានភាពដងខ្លួនអ្នក ដើម្បីទទួល បាននូវភាពងាយស្រួលក្នុងពេលដើរ ជាមួយនឹងស្បែកជើងកែងចោតនេះៗ ។
៤. ត្រូវមានទំនុកចិត្តលើខ្លួនឯង
មានស្ត្រីភាគច្រើន តែងខ្លាចក្នុងការពាក់ស្បែកជើងកែងចោត ដើរក្នុងទីសាធារណៈ ដូច្នេះនៅពេល ដែលពួកគេ ត្រូវពាក់វាម្តងៗនោះ ពួកគេតែងបញ្ចេញនូវអារម្មណ៍នេះ នៅលើមុខរបស់ពួកគេ។ វាជាការចាំបាច់ណាស់ ក្នុងការសម្តែងចេញនូវភាពមានទំនុកចិត្តលើខ្លួនឯង នៅពេលដែលអ្នកត្រូវពាក់ ស្បែកជើងកែងចោតនេះដើរ។ជាមួយនឹងស្ថានភាពដងខ្លួន ដែលស្តែងចេញនូវភាពជឿជាក់លើខ្លួន ឯង នោះរាល់ស្ត្រីគ្រប់រូប អាចពាក់វាបានដោយមិនចាំបាច់មានការព្រួយបារម្ភអ្វីទេ។ នៅពេលក្រោយៗទៀត ដែល អ្នកត្រូវពាក់ស្បែកជើងកែងចោត នោះអ្នកត្រូវដើរជាមួយឥរិយាបថដងខ្លួនអោយបានត្រង់ល្អ ។
៥. ប្រើទ្រនាប់កល់នៅក្នុងស្បែកជើង
មានស្ត្រីជាច្រើន តែងហាក់នឹងងាយ រអិលម្រាមជើងចុះក្រោម នៅពេលដែលពួកគេពាក់ស្បែកជើង កែងខ្ពស់។ ដើម្បីជៀសវាងនូវស្ថានភាពនេះ អ្នកអាចដាក់ទ្រនាប់កល់នៅក្នុងផ្នែកខាងក្នុងនៃស្បែកជើង ដែលមានកែងខ្ពស់ចោតនេះ ។ អ្នកនឹងមានអារម្មណ៍ថា មានភាពងាយស្រូលជាងមុន ក្នុងពេលដើរ ម្តងៗ។ អ្នកអាចបន្ថែមនូវក្រឡាឆ្នូតៗ នៅលើបាតស្បែកជើង ដើម្បីជៀសវាងនូវការរអិល ដួល។
៦. ដើរជាមួយនឹងជំហានខ្លីៗល្មម
អ្នកមិនត្រូវដើរ ដោយជំហានធំៗនោះទេ នៅពេលដែលអ្នកពាក់ស្បែកកែងចោត។ វាត្រូវបានគេណែ នាំថា អ្នកត្រូវដើរជាមួយនឹងជំហានតូចល្មមៗបានហើយ ព្រោះវិធីនេះ អាចជួយកាត់បន្ថយនូវ ឱកាសនៃ ការរអិលដួលបាន។ រក្សាជើងទាំងពីរអោយស្ថិតនៅក្នុង ស្ថានភាពបិទជិត និង ដើរអោយបានត្រង់ ។
៧. ជ្រើសរើសកែងស្បែកជើងអោយបានត្រឹមត្រូវ
វាមាននូវប្រភេទនៃ ទម្រង់កែងផ្សេងៗគ្នាជាច្រើន ដូចជាកែងស្រួច, កែងរាងជ្រុង និងកែងបាតរាប ស្មើរជាដើម ។ វាជាការចាំបាច់ ដែលអ្នកត្រូវធ្វើការជ្រើសរើស ប្រភេទកែងស្បែកជើងដែលអាច អោយអ្នកដើរ បានយ៉ាងងាយស្រួល។ ភាពស្រណុកសុខស្រួល គឺជាផ្នែកដ៏សំខាន់បំផុតដែលអ្នក ត្រូវមាន ៕
ប្រភព៖https://health.com.kh
មតិយោបល់