ភ្នំពេញៈ នៅវេលាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ លោកនាយការិយាល័យចរាចរណ៍ផ្លូវគោក បានឯកភាព និងយល់ព្រមពីប្រធានព្រះរាជអាជ្ញារ អមសាលាដំបូងរាជធានីភ្នំពេញ បាននាំខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សស្លាប់២នាក់ ទៅតុលាការ ។
ជនបង្កឈ្មោះ សេង ចិន្តា ភេទប្រុស ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ កាលពីវេលាម៉ោង២១និង១០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ត្រូវបានលោកហួរ ម៉េងវ៉ាងដឹកនាំកម្លាំងអធិការនគរបាលខណ្ឌសែនសុខ បានតាមចាប់ខ្លួនជនបង្កបាននៅវេលាម៉ោង ១និង២០នាទី រំលងអធ្រាត្រ ដើម្បីអនុវត្តបន្តតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់