ព័ត៌មានជាតិ

ចោរដៃឆើតម្នាក់ លួចម៉ូតូរបស់បុគ្គលិកគ្លីនិកធ្មេញ គ្រួច វណ្ណៈបានសម្រេចគេច មិនរួចត្រូវសន្តិសុខនិងប្រជាពលរដ្ឋដេញទាន់ដាក់ទ្រោមខ្លួន

ភ្នំពេញ: តាមសេចក្តីរាយការណ៍ផ្ទាល់ពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិចមានករណីជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់នារីជាបុគ្គលិក គ្លីនិកធ្មេញ គ្រួច វណ្ណ: បានសម្រេចតែគេចមិនរួចត្រូវជនរងគ្រោះស្រែកឆោឡោផ្អើលដល់ បុរសជាសន្តិសុខ រួមនឹងប្រជាពលរដ្ឋនាំគ្នាដេញតាមចាប់ខ្លួនបាន វាយស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្តាលឲ្យរបួសហូរឈាមពេញខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលទំពូងទី១ ដើម្បីសាកសួរបន្ត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះមានឈ្មោះ ចាន់ លី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-4232 ពីនារីរងគ្រោះដែលជាបុគ្គលិករបស់គ្លីនិកធ្មេញ គ្រួច វណ្ណ:។​

ក្នុងនោះក៏មានការឡាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់