ព័ត៌មានជាតិ

នារីម្នាក់ ទុកម៉ូតូចូលទិញម្ហូបមួយភ្លែត ចេញមកវិញបាត់ម៉ូតូ!!

ភ្នំពេញ: នារីម្នាក់ ធ្វើដំណើទៅទិញម្ហូបនៅផ្សារកាណាស៊ីធីដោយទុកម៉ូតូនៅខាងមុខផ្សារមួយភ្លែតចូលទិញម្ហូបប្រហែល១០នាទីចេញមកវិញបាត់ម៉ូតូ។
ហេតុការនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ម៉ូតូដែលបាត់នោះម៉ាកគុបជ្រុង៥០ ពាក់ស្លាកលេខ ភ្នំពេញ1AM-6019 ស្ថិតនៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម្ចាស់ម៉ូតូឈ្មោះ វ៉ាន ស្រីណុច អាយុ២៣ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិ ថ្លុកមៀន ឃុំថ្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន ម្ចាស់ម៉ូតូបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បី ឲ្យអន្តរាគម៍ផងដែរ៕

មតិយោបល់