សូមបងប្អូនមើលឲ្យច្បាស់ណានេះ ជាឥទ្ធិពលគ្រឿងញៀន មិនត្រឹមតែបំផ្លាញខ្លួនឯងនោះទេ គឺបំផ្លាញទ្រសម្បត្តិ លុយកាក់ឪពុកម្ដាយហើយ និងកាប់ផ្ដាច់ដៃស្ដាំម្ខាង និងឆ្លាយពោះម្ដាយថែមទៀត! តើនេះជាកំហុសអ្នកណា?
សូមអជ្ញាធពាក់ព័ន្ធត្រូវពិនិត្យឡើងវិញ រឿងចាប់បានអ្នកមេខ្លោង និងអ្នកចែកចាយហើយបែរជាដោះលែងទៅវិញនោះ។ ច្បាប់ត្រូវតែដាក់ទោសទណ្ឌ ពួកទាំងនេះ ឲ្យបានធ្ងន់ធ្ងរបំផុត គឺត្រូវកំណត់ថាតើគ្រឿងញៀន មានទម្ងន់ប៉ុន្មាន ត្រូវជាប់គុគអស់មួយជីវិតនោះ។ នៅកម្ពុជាយើយ ពិសេសនៅរាជធានីភ្នំពេញ ថ្នាំញៀនត្រូវបានពួកជនសង្គមងងឹត ធ្វើចរាចរលក់ចែកចាយនៅគ្រប់ច្រកល្ហក ពិសេសនៅតំបន់ភូមិត្រពាំងឈូក តំបន់បឹងកក់ ប្លុកបូរីកីឡា ប្លុកស្ទឹងមានជ័យ ប្លុកប៊ូឌិញ។ល។
ថ្នាំញៀនទាំងនោះ ទោះបីសមត្ថកិច្ចខិតខំបង្ក្រាបយ៉ាងណាក្តី វាហាក់បីដូចជាវែកចកអ៊ីចឹង ចាប់ទៅហើយមកវិញដដែលជាដដែល។ អ្នកញៀនថ្នាំ ជាច្រើនតែងតែបង្កបញ្ហាដល់សង្គម ធ្វើឱ្យប៉ះពាល់ដល់គ្រួសារ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារ រហូតមានកាប់ប្រហារលើឪពុកម្តាយ បងប្អូន និងនាក់ដ៍ទៃផងដែរ។
បញ្ហាគ្រឿងញៀននេះ ត្រូវបានមហារជនលើកឡើង និងសូមណូមពរ ដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមកុំចាប់ពួកជួញដូរគ្រឿងញៀនបានហើយ គេយកលុយមកញ៉ុកមាត់ពេញ ហើយដោះលែងគេវិញនោះ បើដូច្នេះទេ ពួកជនសង្គមងងឹតនេះ មិនរៀងចាលឡើយ។ សូមមើលនៅក្នុងរូបភាពនេះ គឺកូនប្រុស ដែលរងនូវឥទ្ធិពល នៃគ្រឿងញៀនហ៊ាន លើកកាំបិតដាវសាំម៉ូរ៉ៃ កាប់ប្រហារម្តាយបង្កើតដាច់ដៃ និងពោះធ្លាយពោះវៀនក្រោយពីសុំលុយម្តាយទិញថ្នាំញៀន តែម្តាយមិនឲ្យរួចមកនោះ៕ (យុវជនត្រូវជៀសឆ្ងាយពីគ្រឿងញៀន)


















មតិយោបល់